សត្វមួយនេះចេះរក គ្រឿងស្រវឹងផឹកដូចមនុស្ស

ថ្ងៃ ច័ន្ទ,ខែ កក្កដា 2020 ម៉ោង 12:09 pm | ប្លែកៗ | ដោយ៖ ដារា
សត្វមួយនេះចេះរក គ្រឿងស្រវឹងផឹកដូចមនុស្ស

មានមនុស្សខ្លះគិតថា មានតែមនុស្សទេដែល ចេះស្រវឹង។ តែនេះមិនមែនជាការពិតនោះទេ។ អ្នកវិទ្យាសាស្រ្តរកឃើញថា សូម្បីតែសត្វទាំងឡាង ក៏ចេះស្រវឹងដូចមនុស្ស។ រីឯសត្វដែលយើងលើកមក និយាយនេះ មិនត្រឹមតែចេះស្រវឹងទេ វាថែមទាំងចេះ ស្វែងរកគ្រឿងស្រវឹងមកផឹក ថែមទៀតផង។សត្វនេះបើនិយាយទៅ គឹមានជាប់សាច់ឈាមនឹងមនុស្សខ្លះៗដែរ។ សត្វដែលយើងនិយាយនេះ គឺគ្មានអ្វីក្រៅពីសត្វស្វានោះទេ។ ទោះបីជាពួកវាចេះ រកគ្រឿងស្រវឹងផឹក​ តែមិនមែនបានន័យថា ពួកវាអាចទៅបិតស្រា បង្កើតជាស្រាស ឬស្រាបៀមកផឹកនោះទេ។ មែនហើយសត្វមិនមែនមនុស្ស វាមិនទាន់ចេះដូចមនុស្សនោះទេ។

ទោះបីពួកវាមិនចេះបិទស្រា តែក៏ចេះស្វែងរកអ្វីដេល មាននៅក្នុងធម្មជាតិ មកប្រើប្រាស់ធ្វើជាស្រាផឹកដែរ។សត្វស្វាដែលយើងលើក មកនិយាយនេះគឺ សត្វស្វាដែលរស់នៅប្រទេស ហ្កាណា។ ពួកសត្វស្វាទាំងនេះ មានរបស់ដែលពួកវាចូលចិត្ត​ មួយសម្រាប់ការផឹកគ្រឿងស្រវឹងនេះ។ ដូចមនុស្សដែរ គឺស្វាទាំងនោះ ផឹកទឹកត្នោតជូរ។ ត្នោតដែលនិយាយនេះ មិនមែនដូចត្នោតស្រុកខ្មែរ យើងនោះទេ ហើយស្វាទាំងនោះក៏មិនចេះ កៀបទឹកត្នោតដែរ។ គឺវាកើតឡើងបែបធម្មជាតិ។ទឹកត្នោតជូរដែលសត្វស្វាទាំងនោះចូលចិត្ត គឹមិនចាញ់ស្រាបៀប៉ុន្មានទេ។ ដោយសារតែវាមាន ជាតិអាកុលកម្រិត ៣% ដែរ។ បើយើងគិតទៅគឺ វាល្មមធ្វើអោយស្រវឹងតែម្តង។

ទោះជាយ៉ាងណា នេះមិនមែនបានន័យថា សត្វស្វាទាំងនោះ នាំគ្នាផឹកស៊ីជាប្រចាំថ្ងៃនោះទេ។ តែប្រសិនបើអ្នកមានចម្ងល់ថា តើទំនេរៗសត្វស្វាធ្វើអ្វីនោះ។ ចម្លើយនោះគឺ ពួកវាច្បាស់ជាមានឱកាសច្រើនក្នុងការ នាំគ្នាទៅផឹកទឹកត្នោតជូរហើយ៕

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង