ផ្អែកលើរឿងនេះ តើ Bill Gates ជាមនុស្សក្បត់ឬ?

ថ្ងៃ ច័ន្ទ,ខែ សីហា 2020 ម៉ោង 3:26 pm | បច្ចេកវិទ្យា | ដោយ៖ ដារា
ផ្អែកលើរឿងនេះ តើ Bill Gates ជាមនុស្សក្បត់ឬ

លោក ប៊ីល ហ្គេត (Bill Gates) អ្នកណាក៏ធ្លាប់បាន ស្គាល់រូបគាត់នេះដែរ។ គាត់គឺជាស្ថាបនិក ដែលបានបង្កើត Microsoft ម្នាក់ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ជាមហាសេដ្ឋីមួយរូបផងដែរ។ ហើយចំពោះហេតុការណ៍ ដែលបានកើតឡើងមួយនេះ ប្រហែលជាធ្វើអោយអ្នកឆ្ងល់ថា តើវាបានន័យថា Bill Gates បានក្លាយទៅជាមនុស្សក្បត់មួយឬទេ?

តាមពិតទៅមិនអាថា គាត់ជាជនក្បត់ក្រុមហ៊ុននោះទេ។ ព្រោះថារឿងរ៉ាវដែលកើតឡើងនេះ គាត់មិនបានដឹងនោះទេ ហើយបើទោះជាគាត់ដឹង ប្រហែលជាគាត់មិនអាច ធ្វើអ្វីបានដើម្បីកែប្រែនោះដែរ។ រឿងដែលកើតឡើងនេះគឺ ទាក់ទងនឹងការកសាងផ្ទះរបស់គាត់ កាលពីមុននោះឯង។ យើងដឹងហើយថា Microsoft Windows និង Apple Mac OS ជាគូរប្រជែងនឹងគ្នា។ ហើយក្នុងការកសាង ផ្ទះរបស់លោក Bill Gates អ្នកស្ថាបត្យករ ធ្វើរឿងមួយដែលអាចអោយគេ​ គិតថា Windows មានសមត្ថភាព មិនដល់ Mac OS។ត្រូវហើយស្ថាបត្យករនាពេលនេះ ប្រហែលជាមិនអាចរក កុំព្យូរទ័រដែលជាប្រភេទ Windows​ មកប្រើប្រាស់បាន ឬយ៉ាងណា ទើបបានជាផ្ទះរបស់លោក Bill Gates តំបូងនោះគឺត្រូវបានគេ រចនាឡើងនៅលើ កុំព្យូទ័រម៉ាក Apple។

ផ្អែកលើរឿងនេះ តើ Bill Gates ជាមនុស្សក្បត់ឬ

ត្រូវហើយ គឺផ្ទះរបស់ស្ថាបនិក ក្រុមហ៊ុន Microsoft ដែលជាអ្នកបង្កើត ប្រព័ន្ធប្រតិបត្តិការ Windows ដែលល្បីល្បាញនោះ គឺត្រូវបានគេរចនាឡើង នៅលើកុំព្យូរទ័រម៉ាក Apple របស់ដៃគូរប្រគួតប្រជែងទៅវិញ

ប្រការនេះប្រហែលជា ធ្វើអោយលោក Bill Gates នៅពេលនោះមើលឃើញថា ប្រព័ន្ធប្រតិបត្តិការរបស់គាត់ នៅខ្វះខាតចំណុចណា។ ហើយវាក៏ជារឿងមួយដែល រំខានចិត្តដែរ ទោះបីជាពេលនេះផ្ទះនេះ ក្លាយជាផ្ទះមួយដ៏ទំនើបក៏ដោយ។ រំខានចិត្តនេះនៅត្រង់ថា ផ្ទះទំនើបនេះ កសាងបន្តពីផ្ទះតំបូង ដែលបានរចនាឡើងតាមរយៈ ការប្រើប្រាស់ប្រតិបត្តិការ ដែលជាគូប្រកួតប្រជែង៕

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង