រឿងចម្លែកមួយ សម្រាប់ការដាក់ទោស លើឧក្រិដ្ឋជន!

ថ្ងៃ អង្គារ,ខែ សីហា 2020 ម៉ោង 2:24 am | ប្លែកៗ | ដោយ៖ ដារា
រឿងចម្លែកមួយ សម្រាប់ការដាក់ទោស លើឧក្រិដ្ឋជន

អ្នកប្រហែលជាដឹងហើយថា ប្រវតិតសាស្រ្តរបស់ប្រព័ន្ធយុត្តិធម៌ ច្បាស់ជាមានរឿងចម្លែកៗកើតឡើងជាច្រើន។ រឿងចម្លែកនោះគឺ ទោសដែលគេសម្រេចទៅនោះ គឺប្លែកៗ ហើយរឿងក្តីវិញ ក៏មានប្លែកៗជាច្រើនផងដែរ។ តែទោះជាយ៉ាងណា រឿងមួយនេះ ច្បាស់ជាចម្លែកខ្លាំងបំផុត ជាងរឿងថ្កោលទោសផ្សេងៗ ដែលអ្នកដឹង។ ហើយវាពិតជាចម្លែក លើសពីរឿងរបស់មនុស្សថែមទៀតផង។

ត្រូវហើយរឿងចម្លែក លើសពីរឿងរបស់មនុស្សនោះគឺ រឿងក្តីរបស់សត្វឆ្កែមួយក្បាល។ ដើម្បីដឹងពីរឿងនេះ យើងធ្វើដំណើរទៅអតីតកាល ទៅឆ្នាំ​១៩២៤ ហើយទៅកន្លែងមួយឈ្មោះថា Eastern State Penitentiary (ប្រែទៅថា គុករដ្ឋខាងកើត)។​ បើស្តាប់មើលទៅ វាគ្មានអីដែលគួរតែទាក់ទង នឹងសត្វឆ្កែនោះទេ។ ក្នុងគុកនេះ មានអ្នកទោសជាច្រើន មិនថាត្រូវជាប់តិចឆ្នាំ ឬច្រើនឆ្នាំនោះទេ។ ប៉ុន្តែក្នុងចំណោមអ្នកទោសទាំងអស់នេះ មានអ្នកទោសម្នាក់គឺជាឆ្កែមួយក្បាល។ អ្នកប្រហែលជាគិតថា ឆ្កែនេះច្បាស់ជារបស់អ្នកទោសណាម្នាក់ហើយ។

រឿងចម្លែកមួយ សម្រាប់ការដាក់ទោស លើឧក្រិដ្ឋជន

ឆ្កែនេះមិនមែនជាឆ្កែទូទៅធម្មតាទេ។ ហើយមូលហេតុដែលវាមក ជាប់ក្នុងគុកបែបនេះ គឺដោយសារតែក្នុងកែវភ្នែក របស់អភិបាលនៃរដ្ឋនោះ គិតថា វាបានប្រព្រឹត្ត ឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរបំផុត។ ហើយក៏វាជាមូលហេតុ ដែលឆ្កែនេះត្រូវបានគេថ្កោលទោស អោយជាប់គុករហូតដល់មួយជីវិត។ ធ្លាប់តែឆ្កែនៅតាមភូមិ ធ្វើខុសអីយ៉ាងច្រើនទៅ ស្តីអោយម្ចាស់ ហើយបើធ្ងន់ធ្ងរបំផុតនោះគឺ សម្លាប់សត្វនោះចោល។ វាជាការល្អដែលឆ្កែមួយក្បាល​ មិនត្រូវបានគេសម្លាប់ ប៉ុន្តែតើវាបានធ្វើអ្វី បានជាត្រូវជាប់គុកអស់មួយជីវិត?

ឆ្កែនោះបានទៅខាំ សម្លាប់ឆ្មារបស់អភិបាលរដ្ឋនោះ ដែលធ្វើអោយអភិបាលនោះខឹង ហើយសម្រេចថា រឿងដែលសាកសមបំផុតសម្រាប់ សត្វឆ្កែមួយក្បាលនេះ គឺត្រូវអោយវាជាប់គុក គ្មានថ្ងៃចេញ។ មែនហើយនេះពិតជា​ រឿងក្តីមួយដែលចម្លែកមួយ រីឯដំណោះស្រាយរបស់រឿងក្តីនេះ ក៏ចម្លែកមិនធម្មតានោះដែរ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង