ស្គាល់ Firefox ទេ? ដឹងឬអត់ថា រូបវាជាសត្វអ្វី?

ថ្ងៃ អង្គារ,ខែ សីហា 2020 ម៉ោង 3:02 am | បច្ចេកវិទ្យា | ដោយ៖ ដារា
ស្គាល់ Firefox ទេ? ដឹងឬអត់ថា រូបវាជាសត្វអ្វី?

អ្នកប្រហែលជាស្គាល់ កម្មវិធី Firefox ហើយដែលជាកម្មវិធី សម្រាប់បើកគេហទំព័រដ៏ល្បីមួយ។ អ្នកប្រហែលជាស្គាល់វា មុនស្គាល់​ Google Chrome ហើយអ្នកខ្លះ ប្រហែលជាចូលចិត្ត ប្រើប្រាស់វាថែមទៀតផង។ វាមានសម្រាប់ទាំង កុំព្យូរទ័រ និងទូរស័ព្ទដៃថែមទៀតផង។ យ៉ាងណាមិញ អ្នកប្រហែលជាមិនទាន់ស្គាល់ រឿងមួយទាក់ទងនឹង កម្មវិធីមួយនេះ ឬក៏អាចនឹងយល់ច្រលំថែមទៀតផង។

តាមរយៈឈ្មោះរបស់កម្មវិធីនេះ អ្នកប្រហែលជាគិតដោយស្វ័យប្រវត្តិថា រូបដែលនៅលើកម្មវិធីនេះ ជាសត្វកញ្ច្រោង (Fox) ព្រោះពាក្យថា Firefox បានន័យថា កញ្ចោងភ្លើង។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។​ ត្រូវហើយទោះបីជាសត្វនោះ គឺមើលទៅដូចកញ្ច្រោង ហើយហាក់ដូចជាហៅថាកញ្ច្រោងក៏ដោយ តែវាមិនមែនជាសត្វកញ្ច្រោងនោះទេ។

ស្គាល់ Firefox ទេ? ដឹងឬអត់ថា រូបវាជាសត្វអ្វី?

សត្វដែលនៅក្នុងរូបនេះ មិនមែនជាសត្វកញ្ច្រោងទេ។ តាមពិតវាជាសត្វផែនដាក្រហម (Red Panda) ។ អ្នកប្រហែលជាភ្ញាក់ផ្អើល ហើយថែមទាំងឆ្ងល់ថា ចុះឈ្មោះរបស់វាគឺ Firefox ទេ ចុះហេតុដូចម្តេចបានក្លាយទៅជា សត្វ Red Panda ទៅវិញ? មែនហើយដូច្នេះ វាត្រូវទាមទារការពន្យល់ថែមទៀត។

ដើម្បីដឹងការពិត យើងមកដឹងរឿងខ្លះ ពីសត្វខ្លាឃ្មុំផែនដា ក្រហមនេះវិញ។ សត្វនេះវារស់នៅ ក្នុងតំបន់ជួរភ្នំ ហិម៉ាឡៃយ៉ា និង ព្រុំប្រទល់របស់ ប្រទេសចិន។ ហើយឈ្មោះរបស់វា ជាភាសាចិនបើបកប្រែទៅជា ភាសាអង់គ្លេសគឺបានន័យថា “firefox”។ ដូច្នេះ Firefox នេះគឺជាពាក្យដែលបកប្រែ ពីភាសាចិន ទៅភាសាអង់គ្លេស សម្រាប់ឈ្មោះសត្វ ខ្លាឃ្មុំផែនដាក្រហម (Red Panda)។ លើកក្រោយបើមានអ្នកណានិយាយពី កម្មវិធី Firefox អ្នកអាចនិយាយរឿងនេះប្រាាប់ទៅគេ ដើម្បីអោយគេភ្ញាក់ផ្អើល និងចែករំលែករឿងរ៉ាវមួយដល់គេផង។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង