សត្វបង្កងស្រស់ស្អាត តែមានសមត្ថភាពពិសេស

ថ្ងៃ សៅរិ៍,ខែ សីហា 2020 ម៉ោង 2:27 am | ប្លែកៗ | ដោយ៖ ដារា
សត្វបង្កងស្រស់ស្អាត តែមានសមត្ថភាពពិសេស

អ្នកទាំងអស់គ្នាប្រាកដជា ស្គាល់សត្វបង្កង ហើយថែមទាំងចូលចិត្ត បរិភោគទៀតផង។ ហើយវាមិនមែនជា ប្រភេទសត្វដែលធ្វើអោយអ្នក មានការខ្លាចរអានោះទេ។ ប៉ុន្តែតើអ្នកដឹងឬទេថា ប្រភេទសត្វបង្កងមួយ ដែលមានរូបរាងយ៉ាងស្រស់ស្អាត តែមានសមត្ថភាពយ៉ាងពិសេស ក្នុងការប្រើប្រាស់ដៃរបស់វា?ដោយសារតែសត្វបង្កង មានរូបរាងតូច អ្វីដែលវាអាចធ្វើបាន ប្រៀបធៀបជាមួយមនុស្សយើង ប្រហែលជាអ្នកគិតថា វាគ្មានអ្វីអស្ចារ្យនោះទេ។ តើបើយើងនិយាយការ ដែលវាអាចធ្វើបាន ដោយមិនគិតពីទំហំនោះ វាច្បាស់ជាអស្ចារ្យជាមិនខាន។ តើយើងនិយាយអំពីអ្វីទៅ?

សត្វបង្កងដែលយើងនិយាយនេះគឺ មានឈ្មោះថា បង្កងកណ្ដូបក្ងោក (Peacock Mantis Shrimp)។ ហើយបើនិយាយពីឈ្មោះនេះ គឺដោយសារដូចដែលអ្នក បានឃើញស្រាប់ គឺវាមានរូបរាងដូចសត្វកណ្តូប ហើយពណ៌របស់វាស្រស់ស្អាត ដូចជាសត្វក្ងោក ប៉ុន្តែវាជាអំបូរពូជសត្វ បង្កងទៅវិញ។ រីឯដៃរបស់វា គឺមានសមត្ថភាពដាល់បាន ក្នុងល្បឿន ៨០ គ.ម/ម៉។ ឥលូវអ្នកសាកគិតមើលសិនទៅមើល ល្បឿននេះគឺលឿនខ្លាំងណាស់។ បើនិយាយទៅគឹថា វាលឿនជាងគ្រាប់កាំភ្លើងប្រភេទ .២២ ទៅទៀត។

បើតាមទួលេខនេះ អ្នកនឹងទទួលដឹងថា ត្រូវគេដាល់មួយដៃ មុននឹងអ្នកឃើញកណ្តាប់ដៃនោះទៅទៀត។ តែយ៉ាងណាមិញ នេះគ្រាន់តែជាសត្វបង្កង មួយក្បាលតូចប៉ុណ្ណោះ អ្នកច្បាស់ជាគ្មានអ្វីត្រូវខ្លាចនោះទេ។ តែសាកស្រម៉ៃថា បើសិនអ្នកជាសត្វតូចៗ ដែលរស់ក្នុងទឹកជាមួយបង្កងនេះ អ្នកច្បាស់ជាត្រូវប្រយ័ត្នខ្លួនយ៉ាងខ្លាំង។ ហើយវាក៏ផ្តល់គំនិតអោយអ្នកថា ពិភពសត្វលោក មានរឿងចម្លែកៗ និងអស្ចារ្យជាច្រើន៕

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង