ការជំនួសអាហារ មានប្រសិទ្ធភាពជាង ការដាក់កម្រិតក្រុមអាហារ

ថ្ងៃ ច័ន្ទ,ខែ សីហា 2020 ម៉ោង 10:39 pm | សុខភាពនិងសម្រស់ | ដោយ៖ ដារា
ការជំនួសអាហារ មានប្រសិទ្ធភាពជាង ការដាក់កម្រិតក្រុមអាហារ

របបអាហារ​ កែសម្រួល ការរំលាយអាហារឡើងវិញ មិនដូចរបបអាហារភាគច្រើនទេ​ គឺមិនតម្រូវឱ្យមានការដាក់កម្រិត លើក្រុមអាហារជាក់លាក់ណាមួយឡើយ។ តាមពិតទៅ ការញ៉ាំអាហារជាច្រើនប្រភេទ ធ្វើអោយសុខភាពល្អ ព្រោះវាផ្គត់ផ្គង់រាងកាយរបស់អ្នក ជាមួយនឹងសារធាតុចិញ្ចឹមផ្សេងៗ។អ្វីដែលរបបអាហារ កែសម្រួល ត្រូវការគឺ ការជំនួសអាហារ។ នោះមានន័យថា ការជំនួសអាហាររឹងខ្លះរបស់អ្នក ជាមួយប្រូតេអ៊ីនក្រឡុក។​

ហេតដូច្នេះ ទាំងនេះគឺជា គំរោងអាហារប្រចាំថ្ងៃរបស់អ្នក ៖ អ្នកនឹងញ៉ាំប្រូតេអ៊ីនក្រឡុកមួយ សម្រាប់អាហារពេលព្រឹកនិងមួយទៀត សំរាប់អាហារថ្ងៃត្រង់ សំរាប់ពេលល្ងាច អ្នកនឹងញ៉ាំអាហារច្រើនធម្មតា នៅចន្លោះពេលអាហារធំៗនេះ អ្នកអាចញ៉ាំអាហារសម្រន់ ធ្វើពីបន្លែប៉ុន្មានក៏បានតាមចំណង់។ តែប៉ុណ្ណឹងឯង! វាសាមញ្ញណាស់។ដូច្នេះហេតុអ្វីបាន ជំនួសអាហារដោយប្រូតេអ៊ីនក្រឡុក? និយាយអោយត្រង់ទៅ មានភ័ស្តុតាងជាច្រើនណាស់ ដែលគាំទ្រ ការញ៉ាំអាហារក្រឡុក ២ ដងប្រចាំថ្ងៃៗ ។ បើប្រៀបធៀបទៅនឹង របបអាហារ ដែលកំណត់កំរិតស្តង់តាអាហារ របបអាហារ ក្រឡុក២ដងនេះ បានបង្ហាញថា អាចជួយសម្រកទម្ងន់បានលឿន និងកាត់បន្ថយជាតិខ្លាញ់ថ្លើមបានច្រើន។

ការសិក្សាមួយ លើមនុស្សធាត់ពេញវ័យចំនួន ៩០ នាក់ បានរកឃើញថា មនុស្សដែលញ៉ាំរបបអាហារក្រឡុក បានស្រកទំងន់ស្ទើរតែទ្វេដង បើប្រៀបទៅនឹងមនុស្សដែលញ៉ាំអាហាររឹងធម្មតា ៣ ពេលក្នុងមួយថ្ងៃ។មូលហេតុដែល របបអាហារប្រូតេអ៊ីនក្រឡុក ទទួលបានជោគជ័យដូច្នេះ គឺដោយសារតែភាពងាយស្រួល ក្នុងការទទួលបានបរិមាណប្រូតេអ៊ីនច្រើន ខណៈពេលដែលកាត់បន្ថយ ប្រភពកាឡូរីដទៃទៀត។

នេះសំខាន់ណាស់ព្រោះ ក្នុងចំណោមប្រភពកាឡូរីទាំងអស់ ប្រូតេអ៊ីនមានឥទ្ធិពលវិជ្ជមានបំផុត លើការជួយថ្លើម និងជំរុញការរំលាយអាហារ។ សមត្ថភាពប្រូតេអ៊ី មានប្រយោជន៍ខ្លាំងណាស់ ក្នុងការធ្វើសកម្មភាពជំនួស គ្លីកូជិន (glycogen) ដើម្បីជួយដុតរំលាយខ្លាញ់ទ្រីគ្លីសេរីត (Triglyceride)។ ប្រូតេអ៊ីនក៏មានផ្ទុក អាស៊ីតអាមីណូសំខាន់ៗ​ដែលជួយដល់ថ្លើមក្នុងការបំបែកខ្លាញ់។

ក្រៅពីជាតិប្រូតេអ៊ីន ក្រុមអាហារសំខាន់ផ្សេងទៀត ដែលដើរតួយ៉ាងសំខាន់ ក្នុងការកែសម្រួលឡើងវិញគឺ សារធាតុម្សៅធន់ នៅក្នុងអាហារដូចជា ចេក ពពួកសណ្តែកគួរ និងដំឡូង។ សារធាតុម្សៅធន់ គឺជាទម្រង់នៃកាបូអ៊ីដ្រាតមួយ ដែលពិបាកសម្រាប់រាងកាយរបស់អ្នករំលាយ។ វាល្អពីព្រោះ រាងកាយរបស់អ្នក អាចស្រូបយកតែប្រហែលពាក់កណ្តាល នៃកាឡូរីដែលអ្នកបានទទួលទាន ពីអាហារម្សៅធន់នេះ ដែលមានន័យថា មិនសូវប៉ះពាល់ដល់ថ្លើមរបស់អ្នកទេ។

អាហារម្សៅធន់ គឺល្អសម្រាប់របបអាហារការកែសម្រួលឡើងវិញ ព្រោះវាជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ ធ្វើឱ្យកម្រិតថាមពលមានស្ថេរភាព និងជួយដល់សុខភាពរំលាយអាហារ ដោយចិញ្ចឹមបាក់តេរីល្អៗ នៅក្នុងពោះវៀនរបស់អ្នក។

ទិដ្ឋភាពចុងក្រោយ នៃរបបអាហារនេះគឺ អាហារសម្រន់បន្លែ ដោយគ្មានដែនកំណត់។ ត្រឹមត្រូវហើយ។ អ្នកអាចញ៉ាំបន្លែ បានយ៉ាងច្រើនដោយគ្មានកំណត់ទេ។ នោះគឺដោយសារតែ បន្លែផ្តល់នូវសារធាតុចិញ្ចឹមខ្ពស់ សម្រាប់រាងកាយ និងសារធាតុចិញ្ចឹមជាច្រើនមុខ សម្រាប់ពោះវៀនរបស់អ្នក ដោយផ្ទុកសរីរាង្គឥន្ទនៈតិចតួចតែប៉ុណ្ណោះ។

អ្វីដែលអស្ចារ្យអំពី របបអាហារ កែសម្រួល ការរំលាយអាហារឡើងវិញ គឺអ្នកត្រូវទទួលទានវា តែរយៈពេលបួនសប្តាហ៍ប៉ុណ្ណោះ។ បន្ទាប់មក អ្នកអាចត្រលប់ទៅរបបអាហារធម្មតាវិញ ព្រមទាំងរក្សាទម្ងន់ដែលស្រកហើយ និងបង្កើនថាមពល ជាមួយការខិតខំតិចតួចប៉ុណ្ណោះ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង