អាចចាក់វីដេអូ លើ Youtube ទោះបីចាក់សោរទូរស័ព្ទ?

ថ្ងៃ អង្គារ,ខែ សីហា 2020 ម៉ោង 7:12 pm | បច្ចេកវិទ្យា | ដោយ៖ ដារា
អាចចាក់វីដេអូ លើ Youtube ទោះបីចាក់សោរទូរស័ព្ទ?

អ្នកប្រើទូរស័ព្ទដៃ ពេលខ្លះអ្នកបើក Youtube ដើម្បីស្តាប់ចម្រៀង ឬរឿងរ៉ាវផ្សេងៗ។ អ្នកគ្រាន់តែចង់ស្តាប់ហើយ មិនចង់មើលវីដេអូឡើយ តែបើអ្នកចាក់សោរ ឬបិទ​អេក្រង់ទូរស័ព្ទ វីដេអូនោះនឹងលែងលេងទៅមុខ។ ហេតុអ្វីទៅ? នេះប្រហែលជាចម្ងល់មួយ ដែលអ្នកមាន ហើយអ្នកខ្លះប្រហែលជាដឹងរួចហើយ។Youtube គឺជាកម្មវិធីចាក់វីដេអូ។ អ្នកអាចមើលវីដេអូផ្សេងៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។

ការដែលអ្នកចាក់វីដេអូហើយ បិទអេក្រង់ ឬចាក់សោរ វីដេអូក៏លែងដើរ​នោះគឺជារឿងត្រឹមត្រូវណាស់។ ព្រោះបើអ្នកធ្វើបែបនោះ បានន័យថាអ្នកមិនមើលវីដេអូទេ ដូច្នេះគ្មានហេតុផលអីដែល Youtube ត្រូវបន្តចាក់វីដេអូតទៀតទេ។យ៉ាងណាមិញ ពេលខ្លះអ្នកគ្រាន់តែចង់ ស្តាប់សម្លេងតែប៉ុណ្ណោះ ហើយអ្នកមិនត្រូវការមើលវីដេអូទេ។ ហើយអ្នកក៏ប្រើ Youtube ដើម្បីស្តាប់ ហើយត្រូវ​បង្ខំចិត្ត ចាក់វីដេអូចោល ទាំងអ្នកមិនបានមើលផង។ អ្នកមិនគួរធ្វើបែបនេះទេ ព្រោះវានាំតែបង្ហិនថ្មប៉ុណ្ណោះ។

សូមណែនាំកម្មវិធី Newpipe

អ្នកគួរងាកមកប្រើកម្មវិធីមួយ ដែលអនុញ្ញាតអោយអ្នក ចាក់វីដេអូលើ Youtube បានដោយមិនបាច់មើលវីដេអូ ស្តាប់តែសម្លេង ហើយក៏បិទសោរទូរស័ព្ទបាន។ លើសពីនេះ វាអនុញ្ញាតអោយអ្នក ទាញយកវីដេអូ ឬសម្លេង ពី Youtube បានថែមទៀតផង។ កម្មវិធីនោះគឺ​ Newpipe។ តែគួរអោយស្តាយ វាសម្រាប់តែទូរស័ព្ទ Android តែប៉ុណ្ណោះ។ (សុំទោសអ្នកប្រើ iPhone)

 

អាចចាក់វីដេអូ លើ Youtube ទោះបីចាក់សោរទូរស័ព្ទ?

កម្មវិធីនេះងាយស្រួលប្រើ ហើយមានទម្រង់រចនា ស្រដៀងនឹងកម្មវិធី Youtube ដែលរឹតតែអនុញ្ញាតអោយអ្នក ប្រើប្រាស់វាបាន យ៉ាងងាយស្រួល។ កម្មវិធីនេះ គ្មាននៅលើទីផ្សាររបស់ Android ទេ (Play Store)។ តែអ្នកអាចទាញយកវាបាន​ តាមរយៈ តំណរមួយនេះ (ទាញយកដោយចុចលើពាក្យ Download APK) ហើយតម្លើងលើទូរស័ព្ទរបស់អ្នក (ត្រូវហើយ បើអ្នកប្រើ Android អ្នកអាចតម្លើងកម្មវិធីលើទូរស័ព្ទ ដោយមិនចាំបាច់ទាញពី Store)។

ដូច្នេះ តម្លើងកម្មវិធីនេះទាំងអស់គ្នា ហើយឈប់ចាក់វីដេអូ ដើម្បីស្តាប់ចម្រៀងតទៅទៀត!

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង