ហេតុអ្វីបានជាគ្រប់គ្នា ចូលចិត្ត Refresh Desktop?

ថ្ងៃ អង្គារ,ខែ សីហា 2020 ម៉ោង 7:54 pm | បច្ចេកវិទ្យា | ដោយ៖ ដារា
ហេតុអ្វីបានជាគ្រប់គ្នា ចូលចិត្ត Refresh Desktop?

ហេតុអ្វីបានជាគ្រប់គ្នាតែងតែចូលចិត្ត Refresh Desktop? វាធ្វើឲ្យម៉ាស៊ីនដើរលឿនជាងមុន?​ វា Clear RAM? មិនមែនទាំងអស់! ថ្ងៃនេះយើងនឹងដឹងរឿងរ៉ាវឲ្យច្បាស់តើការ Refresh Desktop នឹងវាធ្វើអ្វីវិញ។ តើមុខងារ Refresh ណឹង​វាសម្រាប់ធ្វើអ្វី?

​Desktop វាគ្រាន់តែជាFolder មួយក្នុងប្រព័ន្ធដំណើរការរបស់Windows តែប៉ុន្នោះ ហើយវាក៏បានគេធ្វើឡើង ឲ្យវាចេះRefresh ខ្លួនឯងផងដែរ នៅពេលដែលមានឯកសារថ្មី ត្រូវដាក់ចូល ឫលុបចេញ។ ចុះបើវាចេះ Refresh ខ្លួនឯងចឹងហើយ ​តើហេតុអ្វី​បានគេធ្វើឲ្យមានមុខងារ Refresh?​ ដោយសារតែពេលខ្លះវាអាចមាន Error ពេលដែលឯកសារយើងបង្កើតថ្មី លុបចេញ ឫប្តូរទីតាំង តែមិនឃើញមានអ្វីប្រែប្រូល ហើយមុខងារនេះវាក៏ធ្វើការតម្រៀបឯកសារឲ្យត្រូវតាមលំដាប់។

ហេតុអ្វីបានជាគ្រប់គ្នា ចូលចិត្ត Refresh Desktop?

ហេតុអ្វីអ្នកខ្លះចូលចិត្ត​តែRefresh គ្រប់ពេល? អ្នកប្រហែលជាធ្លាប់ ស្គាល់មនុស្សមួយចំនួនហើយ ដែលពេលបើកកុំព្យូទ័រភ្លាម គឺទំលាប់Refresh បួនប្រាំដងសិន ទើបចាប់ផ្តើមប្រើ ការRefreshនេះ គឺRefreshឲ្យតែបានRefreshទេ ព្រោះវាគ្មានបានផ្តល់អ្វីឲ្យយើងឡើយ។ វាមិនមែនធ្វើឲ្យ កុំព្យូទ័រលឿនជាងមុនទេ។

តាមពិតទៅ វាគ្មានហេតុផលអ្វី ដែលយើងត្រូវRefreshទេ វាគ្រាន់តែជាទំលាប់ ដ៏គួរឲ្យអស់សំណើច ដែលយើងគួរតែឈប់។​ តើអ្នកមានស្គាល់មិត្តភក្តិ ឫបងប្អូនណាដែលគិតតែRefresh រាល់ថ្ងៃទេ? បើស្គាល់ជួយចែករំលែកអត្ថបទនេះឲ្យទៅគេផង! រីមួយអ្នកក៏ជាអ្នកចូលRefreshដែរ??

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង