កើតមកក្នុងលោកនេះ អ្នកមិននៅតែឯងទេ។ ទំនាក់ទំនងគឺជាអ្វីៗ ទាំងអស់នៅក្នុងការរស់នៅ។ ហើយមិនថាទីណា កន្លែងណា ទំនាក់ទំនងនេះមានជានិច្ច។ គេនិយាយថា មានរូប គឺមានទំនាក់ទំនង។ ហេតុនេះបើយើងមានទំនាក់ទំនងហើយ គួរចេះប្រើប្រាស់វា ប្រកបដោយគំនិតឆ្នៃប្រឌិតទៅ។ប្រើប្រាស់ ទំនាក់ទំនងយ៉ាងមេច? អ្នកប្រហែលជាឆ្ងល់។ ពេលដែលនៅក្នុងទំនាក់ទនង ក៏ដូចជាមិត្តភាព មនុស្សយើងភាគច្រើនប្រើប្រាស់ អារម្មណ៍ដើម្បធ្វើអ្វីផ្សេងៗ។ នេះជាការដែលយើងមិនបាន ប្រើប្រាស់ទំនាក់ទំនង។ ព្រោះអារម្មណ៍ មិនធ្វើការដោយ វៃឆ្លាតប៉ុន្មានទេក្នុងទំនាក់ទំនង ដូចធ្លាប់យល់ទាំងអស់គ្នាហើយពីអារម្មណ៍នេះ។
ទំនាក់ទំនង គឺការឆ្នៃប្រឌិត។ គឺប្រើខួរក្បាល មកគិតជាជាងការប្រើអារម្មណ៍មកគិត។ នៅពេលដែលយើងប្រើខួរក្បាលនោះ យើងអាចរកឃើញវិធីសាស្រ្តថ្មីៗ ហើយល្អៗ ដែលអារម្មណ៍មិនអាច ធ្វើចេញបានឡើយ។ ឧទាហរណ៍មួយ៖ ក្មេងស្រីឈ្មោះ មារី រៀនថ្នាក់ទី១ មានមិត្តល្អម្នាក់។ ថ្ងៃមួយមិត្តរបស់នាង លេងប៊ិចលប់មិនចេញ ហើយបានធ្លោយដៃទៅ គូលើច្រម៉ុះ។ ឃើញបែបនេះ ក្មេងដទៃក៏សើចចំអក។ មារីឃើញអញ្ចឹង ក៏យកប៊ិចនោះ មកគូរលើច្រម៉ុះដែរ ដើម្បី បាន២នាក់។ ក្មេងៗទាំងនោះឃើញហើយក៏ធ្វើតាម។ រឿងនេះនាំអោយមិត្តរបស់ ម៉ារី មានអារម្មណ៍ល្អឡើងវិញ។
នោះចង់បញ្ជាក់អោយឃើញ ពីការប្រើខួរក្បាល នៅក្នុងទំនាក់ទំនង ឬមិត្តភាពនេះឯង។ ម៉ារីអាចប្រើអារម្មណ៍ដើម្បី ទៅដោះស្រាយបញ្ហានេះ ដោយខឹងសម្បារជាមួយមិត្តរួមថ្នាក់ដទៃទៀត ហើយស្រែកដាក់ពួកគេជាដើម។ ប្រការនេះហើយដែលចង់បង្ហាញពីការប្រើ គំនិតច្នៃប្រឌិត ក្នុងទំនាក់ទំនង ដោយប្រើការគិត មិនមែនអារម្មណ៍នោះ។
នេះមិនមែនបានន័យថាមិនត្រូវគិតពី អារម្មណ៍នោះទេ។ អ្នកត្រូវដឹង និងសង្កេតមើលពីអារម្មណ៍របស់ខ្លួន គ្រាន់តែពេលដែលយើងគិតធ្វើអ្វីមួយ កុំយកអារម្មណ៍នោះមកគិតអោយសោះ។ លោក ក្រេសិនហ្សូ និយាយថា មនុស្សយើងគ្រប់គ្នាប្រៀបបានទៅនឹង ទេវតាដែលមានស្លាបតែម្ខាងអញ្ចឹង យើងត្រូវការអ្នកដទៃ ដើម្បីអាចហោះទៅមុខបាន។ ការប្រើខួរក្បាលគិតនៅពេល ធ្វើអ្វីជាមួយទំនាក់ទំនង ធ្វើអោយអ្នករកឃើញវិធីថ្មីៗ ក្នុងការដោះស្រាយបញ្ហា ក្នុងទំនាក់ទំនង មិត្តភាព ស្នហា ក្រុមគ្រួសារ ។ល៕
ដកស្រង់ពី៖ Kakvei