កន្លែងធ្វើការនាពេលអនាគត ទាមទារភាពជាអ្នកដឹកនាំប្រភេទថ្មី

ថ្ងៃ សុក្រ,ខែ សីហា 2020 ម៉ោង 9:33 am | ជីវិតកម្សាន្ត | ដោយ៖ ដារា
កន្លែងធ្វើការនាពេលអនាគត ទាមទារភាពជាអ្នកដឹកនាំប្រភេទថ្មី

កន្លែងការងារ កំពុងផ្លាស់ប្តូរ។ យើងភាគច្រើនធ្វើការពីផ្ទះ ឬមិនសូវមានទំនាក់ទំនងជាមួយ បរិយាកាសការិយាល័យ បែបប្រពៃណី។ យើងធ្វើការប្រកបដោយភាពបត់បែន និងពីចម្ងាយ ដោយដោះស្រាយជាមួយ បច្ចេកវិទ្យា និងព័ត៌មានស្មុគស្មាញជាងមុន។នៅពេលយើងឈានទៅមុខ នោះយើងត្រូវការ ភាពជាអ្នកដឹកនាំប្រភេទថ្មី។ មេៗមិនអាចធ្វើការបែបដាច់តែឯង ហើយប្រើអំណាចផ្តាច់ការ ដែលពួកគេធ្លាប់ធ្វើពីមុន។ ពួកគេនឹងត្រូវមាន ការចូលរួម ភាពស្វាហាប់ និងការចិត្តទុកដាក់ជួយ ច្រើនជាងមុន។

យោងតាមសាស្រ្តាចារ្យធុរកិច្ច ចូណាស់ អាល់មែន (Jonas Altman) អនាគតនឹងត្រូវការ ភាពជាអ្នកដឹកនាំបួនប្រភេទផ្សេងៗគ្នា។ ទាំងនេះគឺជា គំរូនិងគុណលក្ខណៈ ដែលអាចត្រូវបានអនុម័តដាច់ដោយឡែក ឬរួមគ្នា អាស្រ័យលើកាលៈទេសៈ និងអង្គភាព។សូមក្រឡេកមើលប្រភេទដំបូងគឺ គ្រូ។ គ្រូផ្តោតលើការដឹកនាំ និងការអប់រំ ដោយឧទាហរណ៍។ គ្រូម្នាក់ផ្តល់អាទិភាពដល់តម្លាភាព ការចែករំលែកចំណេះដឹង ការរៀនសូត្របន្តបន្ទាប់ និងការឆ្លើយតប។ តាមរយៈការធ្វើបែបនេះ ពួកគេមើលទៅលើកទឹកចិត្ត ដល់ផ្នត់គំនិតស្រដៀងគ្នា ក្នុងចំណោមអ្នកធ្វើការរបស់ពួកគេ។ លើសពីនេះទៀត គំរូភាពជាអ្នកដឹកនាំរបស់ពួកគេ គឺជាគំរូមួយដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើការទុកចិត្ត និងការចាត់ទុកបុគ្គលិក ថាជាមនុស្សដែល មានសមត្ថភាព ប៉ុន្តែក៏មានទំនួលខុសត្រូវដែរ។

ទីពីរគឺ អ្នកសិក្សា។ ភាពជាអ្នកដឹកនាំប្រភេទនេះ នឹងមានសារសំខាន់ នៅពេលដែលការផ្លាស់ប្តូរបច្ចេកវិទ្យា មានការកើនឡើង ហើយយើងនឹងត្រូវរៀនសូត្រ ហើយអភិវឌ្ឍជំនាញថ្មីៗ យ៉ាងឆាប់រហ័ស។ អ្នកដឹកនាំបែប “អ្នកសិក្សា” យល់ថា វាមិនត្រឹមតែនិយោជិកទេ ដែលត្រូវរៀន ប៉ុន្តែអ្នកដឹកនាំក៏ត្រូវធ្វើដូចគ្នាផងដែរ។ ពួកគេនឹងដើរតួជាអ្នក ស្រូបយកព័ត៌មានបច្ចេកទេស និងបញ្ញាថ្មីៗ លឿ​នជាងបុគ្គលិករបស់ពួកគេ។

បន្ទាប់មក គឺ អ្នកកៀងគរ។ អ្នកកៀងគរ គឺជាប្រភេទអ្នកដឹកនាំ ដែលនឹងអាចត្រួតពិនិត្យ ដំណើរការស្មុគស្មាញ ដែលពាក់ព័ន្ធនឹង ក្រុមការងារនៅឆ្ងាយ និងផ្នែកផ្លាស់ប្តូរជាច្រើន។ ពួកគេនឹងត្រូវមាលទ្ធភាព នាំអ្នកផ្សេងចូលទៅធ្វើតាមទួនាតី ដើម្បីធ្វើឱ្យមានសកម្មភាពជាក្រុមយ៉ាងរហ័ស ពីក្រុមការងារធំ ៗ ។ និយាយឱ្យចំទៅ ពួកគេនឹងត្រូវពូកែ ក្នុងការកៀងគរមនុស្សជាច្រើនអោយធ្វើការ។

ទីបំផុតយើងមកដល់ អ្នកផ្តល់។ អ្នកផ្តល់ គឺជាប្រភេទនៃអ្នកដឹកនាំ ដែលជួយអ្នកដទៃ ឱ្យទួលបានជោគជ័យ។ ឧទាហរណ៍ដ៏ល្អបំផុតមួយគឺ នាយកប្រតិបត្តិរបស់ ហ្គូហ្គោល Google គឺលោក សាន់ដា ពីឆៃ (Sundar Pichai)។ គាត់ជាមនុស្សមិនអាត្មានិយម និយាយទន់ភ្លន់ គួរឱ្យទុកចិត្ត និងជាអ្នកសហការដ៏អស្ចារ្យ។ ទាំងនេះមិនមែនជាគុណលក្ខណៈ ដែលអ្នកគិតថា នរណាម្នាក់ក្នុងតំណែងដូចគាត់ មាននោះទេ។ ប៉ុន្តែវិធីសាស្រ្តនេះ មានប្រសិទ្ធភាព​ សម្រាប់គាត់និង Google ។ សប្បុរសធម៌របស់គាត់ហាក់ដូចជា ជ្រួលជ្រាបក្នុងអង្គភាពហើ យលើកទឹកចិត្តបុគ្គលិកដទៃទៀត ឱ្យផ្តល់អោយដូចគាត់ដែរ។ ហើយដើម្បីបង្ហាញថា វិធីសាស្រ្តរបស់គាត់មានប្រសិទ្ធភាព ក្រុមហ៊ុនដែលមាន “វប្បធម៌ផ្តល់ឱ្យ” បានរាយការណ៍ពីប្រាក់ចំណេញ ប្រសិទ្ធភាព និងការពេញចិត្តរបស់អតិថិជនកាន់តែប្រសើរ។ជាការពិត នាពេលអនាគត គឹមិនអាចដឹងមុនទេ។ ប៉ុន្តែគុណលក្ខណៈទាំងបួននេះ នឹងធ្វើអោយអ្នកដឹកនាំម្នាក់ប្រសើរជាងមុន ទោះជានៅថ្ងៃខាងមុខមានរឿងអ្វីកើតឡើងក៏ដោយ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង