តម្លៃនៃការរងទុក្ខ

ថ្ងៃ សៅរិ៍,ខែ សីហា 2020 ម៉ោង 7:27 am | ជីវិតកម្សាន្ត | ដោយ៖ ដារា
តម្លៃនៃការរងទុក្ខ

ការរងទុក្ខ – ឬការជ្រើសរើសយក ការរងទុក្ខណាមួយ – គឺជាអ្វីដែលផ្តល់អត្ថន័យដល់បញ្ហាជីវិត។ បញ្ហាប្រឈមគឺ ការទទួលស្គាល់ថា តើការតស៊ូណា ដែលសមនឹងទទួលយក ​ហើយមួយណាដែលមិនគួរ។វាមានការលំបាក ពិសេសនៅពេលដែលមនុស្សជាច្រើន ខ្វះការយល់ដឹងអំពីខ្លួនឯង ដើម្បីកំណត់តម្លៃរបស់ពួកគេ។ ការយល់ដឹងអំពីខ្លួនឯងនេះ អនុញ្ញាតឱ្យអ្នកដឹងពីការពិត ហើយស្វែងយល់ពីមូលហេតុ ដែលធ្វើឱ្យអ្នករំខានអ្នក។

ប្រហែលជាអ្នកឱ្យតម្លៃចំពោះ ការមានទំនាក់ទំនងជិតស្និទ្ធ ជាមួយបងប្អូនអ្នក ប៉ុន្តែអ្នកមិនសូវនិយាយជាមួយគ្នា តាមទូរស័ព្ទនោះទេ។ អ្នកក៏គិតថាខ្លួនឯងរងទុក្ខ។ តាមពិតបញ្ហា មិនមែនជាតំលៃរបស់អ្នកទេ។ ការមានទំនាក់ទំនងជិតស្និទ្ធ គឺសំខាន់ណាស់។ ប៉ុន្តែរបៀបដែលអ្នកវាស់វែងតម្លៃនេះ  គឺពេលវេលានិយាយទូរស័ព្ទជាមួយគ្នា ប្រហែលជាគួរតែផ្លាស់ប្តូរហើយ។ ប្រហែលជាទំនាក់ទំនងជិតស្និទ្ធ មិនមែនមានន័យថា និយាយទូរស័ព្ទបានទៀងទាត់ទេ។

វាក៏មានបញ្ហាប្រឈមផងដែរ ក្នុងការកំណត់ថា តើអ្វីដែលមានតម្លៃ“ ល្អ” ។ កុំធ្លាក់ចូលក្នុងអន្ទាក់ នៃការបង្កើតគុណតម្លៃមិនល្អ សម្រាប់ខ្លួនអ្នក។ គុណតម្លៃមិនល្អគឺ អបិយជំនឿ បំផ្លិចបំផ្លាញ និងមិននៅក្រោមការគ្រប់គ្រងរបស់អ្នកទេ។ ឧទាហរណ៍ ភាពជោគជ័យខាងសំភារៈ មិនមានតម្លៃខ្ពស់ទេ ពីព្រោះតម្លៃខ្លួនអ្នក មិនគួរត្រូវបានវាស់វែងដោយ ភាពជោគជ័យរបស់អ្នកនៅកន្លែងធ្វើការ រឺប្រាក់ដែលអ្នកមាននៅក្នុងធនាគារនោះទេ។

ម៉្យាងវិញទៀតតម្លៃល្អគឺ ផ្អែកលើភាពជាក់ស្តែង ស្ថាបនាសង្គម និងនៅក្នុងការគ្រប់គ្រងរបស់អ្នក។ ភាពស្មោះត្រង់ និងសប្បុរសធម៌ គឺជាគុណតម្លៃល្អ៖ ពួកវាអាចអោយអ្នកអនុវត្តបានជាក់ស្តែង ហើយការអនុវត្តនូវគុណតម្លៃទាំងនេះ ពង្រឹងចំណងក្នុងសង្គមថែមទៀតផង។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង