អ្នកមិនមែនជាមនុស្សពិសេសទេ

ថ្ងៃ សៅរិ៍,ខែ សីហា 2020 ម៉ោង 7:32 am | ជីវិតកម្សាន្ត | ដោយ៖ ដារា
អ្នកមិនមែនជាមនុស្សពិសេសទេ

នៅទសវត្សឆ្នាំ ១៩៦០ មនុស្សត្រូវបានគេបង្រៀនថា ការមានការគោរពខ្លួនឯងខ្ពស់ គឺជាគំរូមួយនៅលើផ្លូវឆ្ពោះទៅកាន់ ការក្លាយជាមនុស្សដែលប្រសើរជាងមុន។ ពួកគេជឿជាក់ថា ការគិតខ្ពស់អំពីខ្លួនឯង អាចនាំឱ្យមានផលប្រយោជន៍ផ្លូវចិត្ត។ នេះនាំឱ្យមនុស្សជាច្រើនជំនាន់គិតថា ពួកគេពិសេស ដោយសារតែមានគេប្រាប់យ៉ាងដូច្នោះ មិនមែនដោយសារតែពួកគេ ពិតជាបានធ្វើអ្វីដែលពិសេសអស្ចារ្យទេ។ ពួកគេត្រូវបានគេប្រាប់ ឱ្យគិតវិជ្ជមានអំពីខ្លួនឯង ហើយរឿងល្អៗនឹងមកដល់។

ប៉ុន្តែមានភាពខុសគ្នា រវាងតម្លៃខ្លួនឯងពិតប្រាកដ និងជំនឿថាខ្លួនសមតែទទួលបានតម្លៃពិសេស។ មនុស្សដែលមានជំនឿបែបនោះគិតថា ពួកគេសមនឹងទទួលបានអ្វីមួយ ដោយមិនចាំបាច់ធ្វើការនឿយហត់សម្រាប់វា។ នេះច្រើនតែនាំឱ្យមានការព្រងើយកន្តើយ ចំពោះបញ្ហាពិត ដើម្បីរក្សាទំនុកចិត្តលើខ្លួនឯង។

ប្រសិនបើមានអ្វីអស្ចារ្យកើតឡើង ពួកគេគិតថាវាកើតឡើង ដោយសារតែខ្លួនគេអស្ចារ្យ។ តែប្រសិនបើមានរឿងអាក្រក់កើតឡើង ពួកគេនឹងស្តីបន្ទោសទៅលើអ្នកដទៃ ដែលច្រណែននឹងពួកគេ។ ម្យ៉ាងវិញទៀត តម្លៃខ្លួនឯងពិតប្រាកដ មានន័យថា អាចទទួលស្គាល់ បទពិសោធន៍ និងផ្នែកអវិជ្ជមាន នៃអត្តចរិតរបស់ខ្លួន ហើយដោះស្រាយឬក៏កែតម្រូវ។មានតែការទទួលស្គាល់ គុណវិបត្តិទាំងនេះទេ ដែលអ្នកអាចដោះស្រាយវា និងកែលម្អដោយខ្លួនឯងបាន។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង