ថ្លើម គឺជាស្នូលនៃសុខភាពរបស់មនុស្ស

ថ្ងៃ សៅរិ៍,ខែ សីហា 2020 ម៉ោង 11:29 am | សុខភាពនិងសម្រស់ | ដោយ៖ ដារា
ថ្លើម គឺជាស្នូលនៃសុខភាពរបស់មនុស្ស

ថ្លើមគឺជាសរីរាង្គសំខាន់មួយ ដែលយើងមិនបានអោយតម្លៃវាគ្រប់គ្រន់។ យើងស្ងើចសរសើរចំពោះ ថាមពលរបស់ខួរក្បាល។ យើងស្រលាញ់ពេញបេះដូង ប៉ុន្តែថ្លើមវិញ? យើងស្ទើរតែមិនផ្តល់ ការគិតទៅលើវាទេ។ ប៉ុន្តែតាមពិតនៅពីក្រោយឆាក ថ្លើមកំពុងដំណើរការ កម្មវិធីទាំងមូល។

តាមពិតគ្មានសរីរាង្គណាផ្សេងទៀត ដែលសំខាន់សម្រាប់សុខភាពរាងកាយរបស់អ្នក ដូចថ្លើមនោះទេ។ នោះគឺដោយសារតែថ្លើម មិនមែនពិសេសក្នុងរឿងតែម្យ៉ាងទេ – វាមានមុខងារផ្សេងៗគ្នាច្រើន ហើយដើរតួសំខាន់ក្នុងប្រព័ន្ធនានា នៃរាងកាយយើងដូចជា ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធឈាមរត់ និងប្រព័ន្ធភាពស៊ាំ។ ថ្លើមមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាង បើរាប់ទ្រោះៗតាំងពី សម្ពាធឈាម រហូតដល់ការរំលាយអាហារ រហូតដល់កម្លាំងសាច់ដុំ និងទំងន់រាងកាយ។

ដូច្នេះ នៅពេលថ្លើមអ្នកមិនស្រួល​ អ្នកច្បាស់ជាដឹងជាមិនខានឡើយ។មុខងារសំខាន់បំផុតទាំងបួន​ ដែលថ្លើមដំណើរការគឺ ការត្រង ការការពារ ការផ្ទុក និងការបំលែង។ សូមក្រលេកមើលមូលហេតុ ដែលនាំអោយកត្តាទាំងនេះ មានសារៈសំខាន់ខ្លាំង សម្រាប់សុខភាពរបស់យើង។ទីមួយ ថ្លើមគឺជាតម្រងរបស់រាងកាយ។ ដូចជាតម្រងភាគច្រើន នៅក្នុងអាងចិញ្ចឹមត្រីមួយដែរ ថ្លើមដាក់កម្រិតសារធាតុរាវនៅក្នុងខ្លួនរបស់យើង ដើម្បីធានាថា ផ្នែកខាងក្នុងរបស់យើង នៅតែមានបរិស្ថានល្អប្រសើរបំផុតសម្រាប់ ការរស់រានមានជីវិត។ នោះមានន័យថា ការសម្អាតជាតិពុលពីឈាម និងផ្គត់ផ្គង់វាជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗ ដែលសរីរាង្គរបស់យើងត្រូវការ។

ជាមធ្យម ថ្លើមសម្អាតឈាមទាំងអស់របស់រាងកាយទាំងមូល ប្រហែលមួយដងក្នុងមួយនាទី។ ហើយប្រសិនបើវាបន្ថយល្បឿន សូម្បីតែបន្តិច វានឹងធ្វើឱ្យខួរក្បាលលែងដើរ ដោយសារតែជាតិពុលហួសកំរិត។ គួរឱ្យស្តាយនេះជាអ្វីដែលអាចកើតឡើង ចំពោះអ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ប៉ុន្តែកុំបារម្ភ។ ថ្លើមគឺជាសរីរាង្គដ៏រឹងមាំ និងសម្របខ្លួនបានយ៉ាងល្អ ដើម្បីការពារយើងពីជាតិពុល និងជនឈ្លានពានដទៃទៀត ដែលចូលមកក្នុងខ្លួនយើង តាមរយៈអាហារដែលយើងញ៉ាំ។ ថ្លើមត្រូវបានគ្របដណ្ដប់ដោយ កោសិកាភាពស៊ាំពិសេស ហៅថាកោសិកាកាបហ្វ៊ើ (Kupffer Cell) ដែលលេប បាក់តេរីបង្កជំងឺ និងកម្ទេចគីមី រួចបន្សាបពួកវា និងបញ្ជូនសញ្ញាក្រើនរំលឹក ទៅកាន់ប្រព័ន្ធភាពស៊ាំផ្សេងៗទៀត។

ប៉ុន្តែថ្លើម មិនត្រឹមតែការពារយើង ពីជាតិពុលប៉ុណ្ណោះទេ។ សន្មតថាខ្លួនយើងជាផ្ទះ នោះថ្លើមគឺជាបន្ទប់គេងរបស់យើង។ សារធាតុចិញ្ចឹមទាំងអស់ ដែលបានមកពីអាហារដែលយើងញ៉ាំ មានដូចជា វីតាមីន ជាតិរ៉ែ ឥន្ធនៈនិងសារធាតុដែលមានប្រយោជន៍ផ្សេងៗទៀត ត្រូវបានវេចខ្ចប់ឡើងវិញ និងរក្សាទុកក្នុងថ្លើមសម្រាប់ពេលក្រោយ។ទោះយ៉ាងណា យើងមិនអាចទទួលបាន សារធាតុចិញ្ចឹមទាំងអស់ ដែលរាងកាយរបស់យើងត្រូវការ ពីអាហារដែលយើងញ៉ាំនោះទេ។ ជាថ្មីម្តងទៀត យើងគួរតែអរគុណថ្លើម ដោយសារតែវាជួយសង្គ្រោះយើងម្តងទៀតហើយ។ ថ្លើមក៏មានតួនាទីជារោងចក្រមួយ ដែលបង្កើតសារធាតុ ដែលយើងមិនអាចទទួលបានពីអាហាររបស់យើង ដូចជាអាមីណូអាស៊ីដសំខាន់ៗជាច្រើន។

ដោយសារតែថ្លើម មានតួនាទី ក្នុងមុខងារសំខាន់ៗជាច្រើនរបស់រាងកាយ ដូច្នេះជម្ងឺថ្លើម ជាញឹកញាប់បណ្តាលឱ្យមានជំងឺរ៉ាំរ៉ៃ ជាច្រើនផ្សេងទៀត។ ដូច្នេះការថែរក្សាថ្លើម អោយមានសុខភាពល្អ មិនគ្រាន់តែដើម្បីការស្រកទម្ងន់ប៉ុណ្ណោទេ វាថែមទាំងជាការថែរក្សាសុខភាពរាងកាយទាំងមូលទៀតផង។

ដកស្រង់ពី៖​ Kakvei

អត្តបទស្រដៀង