វិធីជួយជំរុញ ដំណើរកើតឡើងវិញរបស់ថ្លើម

ថ្ងៃ ច័ន្ទ,ខែ សីហា 2020 ម៉ោង 7:52 pm | សុខភាពនិងសម្រស់ | ដោយ៖ ដារា
វិធីជួយជំរុញ ដំណើរកើតឡើងវិញរបស់ថ្លើម

សារៈសំខាន់របស់ថ្លើម ចំពោះសុខភាពរបស់យើង ត្រូវបានឆ្លុះបញ្ចាំងក្នុងភាសាអង់គ្លេស។ ពាក្យថ្លើម (Liver) ចេញមកពីឫសដូចគ្នានឹងពាកជីវិត (Live) ដែរ។ នេះមិនមែនជាការកើតឡើង ដោយចៃដន្យទេ។ អស់រយៈពេលជាយូរមកហើយ ថ្លើមត្រូវបានគេគោរព សម្រាប់លក្ខណៈសម្បត្តិដ៏អស្ចារ្យមួយគឺ សមត្ថភាពក្នុងការបង្កើត ឬដុះឡើងវិញ។គួរកត់សម្គាល់ថា រហូតដល់ ៨០ភាគរយនៃថ្លើម អាចវិលមករកសភាពដើមវិញ ប្រសិនបើវាខូច។ ដោយសារសមត្ថភាពនេះ មនុស្សដែលមានសុខភាពល្អ អាចបរិច្ចាគថ្លើមរបស់ពួកគេ ចំនួនពីរភាគបី ដល់នរណាម្នាក់ ដែលត្រូវការ ហើយចំណែកដែលនៅសល់ នឹងដុះត្រឡប់មកវិញក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ!

សូមឱ្យរឿងនេះ ផ្តល់ឱ្យអ្នកនូវក្តីសង្ឃឹម។ បើក្នុងកាលៈទេសៈត្រឹមត្រូវ​ ថ្លើមរបស់អ្នក អាចជាសះស្បើយដោយខ្លួនឯង។ របបអាហារ កែសម្រួល រំលាយអាហារឡើងវិញ ត្រូវបានរចនាឡើង ដើម្បីផ្តល់កាលៈទេសៈទាំងនោះ។រឿងដំបូង ដែលយើងអាចជួយបានគឺ ការកាត់បន្ថយបន្ទុក របស់របបអាហារដែលមានឥន្ធនៈខ្ពស់របស់យើង ដាក់លើថ្លើម។

មូលហេតុចំបង ដែលថ្លើមខ្លាញ់ ខំប្រឹងសម្អាតខ្លួនឯង គឺយើងបរិភោគចូលឥន្ធនៈថ្មី លឿនជាងការដែលថ្លើមអាចបំបែកឥន្ធនៈចាស់។ នោះហើយជាមូលហេតុ ដែលនៅលើ របបអាហារ កែសម្រួល រំលាយអាហារឡើងវិញ កំណត់កាឡូរី ដែលទទួលទាន គឺមានសារៈសំខាន់ណាស់។ ថ្លើមដំណើរការ ច្រើនណាស់ក្នុងមួយថ្ងៃៗ ដូច្នេះវាសំខាន់ណាស់ដែល យើងត្រូវកាត់បន្ថយការងារបន្ថែមសម្រាប់ថ្លើម ដើម្បីឱ្យវាមានឱកាស ដោះស្រាយភាពស្ទះរបស់វា។

ស្តាប់ទៅ​ វាដូចគ្នាទៅនឹងរបបអាហារ ដែលកំណត់កាឡូរីផ្សេងៗទៀត។ ប៉ុន្តែនេះមិនទាន់ គ្រប់នៅឡើយទេ។ ថ្លើមរបស់អ្នក ក៏ត្រូវការសារធាតុចិញ្ចឹម ដើម្បីដំណើរការរបស់វាដែរ។ អ្នកអាចមានថាមពលច្រើន នៅក្នុងទំរង់ជាខ្លាញ់ក្នុងខ្លួន ប៉ុន្តែរាងកាយរបស់អ្នក មិនអាចចូលប្រើវាបានទេ ប្រសិនបើវាមិនមានអ្វីមួយមកជួយ។ជាអកុសល មនុស្សដែលរឹតត្បិតរបបអាហារខ្លាំង អាចបង្អត់ថ្លើមមិនអោយទទួល សារធាតុចិញ្ចឹមដែលវាត្រូវការ។ នេះមានន័យថា ទោះបីជាពួកគេមិនសូវញ៉ាំ និងមិនសូវមានអារម្មណ៍ឃ្លានក៏ដោយ ក៏ពួកគេនៅតែអាចឡើងទម្ងន់បានដែរ ព្រោះរាងកាយរបស់ពួកគេ មិនអាចប្រើប្រាស់ខ្លាញ់បម្រុងនោះ សម្រាប់ប្រើជាថាមពលទេ។

ដំណោះស្រាយគឺ ត្រូវទទួលទានអាហារ ដែលផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់ថ្លើម ឱ្យបានច្រើន។ នោះមានន័យថា ផ្គត់ផ្គង់រាងកាយជាមួយនឹងបរិមាណ ប្រូតេអ៊ីន ជាតិសរសៃ មីក្រូសារជាតិ និងសារធាតុចិញ្ចឹមល្អ អោយបានច្រើន ដែលទាំងអស់នេះ សុទ្ធតែជួយដល់ថ្លើម។អាហារទាំងនេះ សំបូរទៅដោយជាតិបំប៉នថ្លើមយ៉ាងពិសេស៖ ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម ត្រី ល្ហុង រមៀត ប៉េងប៉ោះ ទំពាំងបាយជូរ និងសណ្តែក។ ទាំងអស់នេះ សុទ្ធតែសំបូរទៅដោយសារធាតុចិញ្ចឹម ដែលជួយឱ្យថ្លើម បំបែកខ្លាញ់របស់វា។

ប៉ុន្តែ តើអ្នកអាចទទួលទាន អាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម និងកាត់បន្ថយឥន្ទនៈអោយ តិចបំផុតយ៉ាងដូចម្តេច? ក្នុងអត្ថបទបន្ទាប់ អ្នកនឹងរកឃើញពីរបៀបដែល របបអាហារ កែសម្រួល រំលាយអាហារឡើងវិញ ជំនះការលំបាកនេះ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង