អ្នកត្រូវប្រើគំនិតច្នៃប្រឌិត ដើម្បីរស់នៅនាថ្ងៃអនាគត

ថ្ងៃ ច័ន្ទ,ខែ សីហា 2020 ម៉ោង 8:15 pm | ចំណេះដឹង | ដោយ៖ ដារា
អ្នកត្រូវប្រើគំនិតច្នៃប្រឌិត ដើម្បីរស់នៅនាថ្ងៃអនាគត

នៅពេលដែលយើង ច្នៃប្រឌិតកាន់តែលឿន យើងអាចប្រាកដអំពីរឿងមួយ។ ការងារបច្ចុប្បន្នរបស់យើងជាច្រើន នឹងត្រូវបានម៉ាស៊ីនធ្វើយ៉ាងល្អប្រសើរ ពិសេសការងារដែលច្រំដែលខ្លាំង ឬត្រូវការដំណើរការទិន្នន័យ។ ហើយនេះជាសំណួរ។ ប្រសិនបើម៉ាស៊ីន ដំណើរការបានល្អជាងយើង លើផ្នែកមេកានិកនិងដំណើរការទិន្ន័យ តើគុណសម្បត្ដិរបស់មនុស្សត្រង់ណា ដែលនៅតែត្រូវបានផ្តល់តម្លៃ?អ្វីដែលសំខាន់លើគេគឺ ការច្នៃប្រឌិត។ យ៉ាងហោចណាស់សម្រាប់ពេលនេះ វាជារឿងមួយដែលធ្វើឱ្យយើង ប្លែកពីម៉ាស៊ីន។

ការស្រាវជ្រាវបង្ហាញ ការច្នៃប្រឌិត មានសារៈសំខាន់ កានតែខ្លាំងនៅក្នុងពិភពសាជីវកម្ម។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុនយក្ស អាដូប៊ី (Adobe) បានចេញលទ្ធផល នៃការស្ទង់មតិទូទាំងពិភពលោក ដែលបង្ហាញពីការពិត ដ៏មានឥទ្ធិពលមួយចំនួន។ អាដូប៊ី បានរកឃើញថា អ្នកដែលកំណត់អត្តសញ្ញាណថាជា “អ្នកច្នៃប្រឌិត” នៅសហរដ្ឋអាមេរិក ដែលមានដូចជា អ្នកអភិវឌ្ឍន៍កម្មវិធី ស្ថាបត្យករ ឬអ្នករចនាក្រាហ្វិច មានប្រាក់ចំណូលក្នុងគ្រួសារ ខ្ពស់ជាងអ្នកមិនមែនឆ្នៃប្រឌិត ១៣ ភាគរយ។ ការស្ទង់មតិនេះ ក៏បានរកឃើញថា ២/៣ នៃអ្នកដែលបានសម្ភាស បានគិតថា មនុស្សច្នៃប្រឌិត ធ្វើជាអ្នកដឹកនាំ ឪពុកម្តាយ និងសិស្សបានល្អជាងធម្មតា។ វាបានរកឃើញថា អ្នកច្នៃប្រឌិតទំនងជា សម្គាល់ខ្លួនពួកគេថា ជាមនុស្សច្នៃប្រឌិតច្នៃប្រឌិត “មានទំនុកចិត្ត”, “អ្នកដោះស្រាយបញ្ហា” និង“ សប្បាយរីករាយ” ជាងមនុស្សមិនឆ្នៃប្រឌិត។

ប៉ុន្តែទោះបីជាមានព័ត៌មានល្អៗ សម្រាប់អ្នកច្នៃប្រឌិតក៏ដោយ ក៏ការស្ទង់មតិនេះ ក៏បានរកឃើញថា មានតែ ៤៤ ភាគរយនៃអ្នកឆ្លើយតបប៉ុណ្ណោះ ដែលរស់នៅបានពេញ​សក្តានុពល ច្នៃភាពប្រឌិតរបស់ពួកគេ។ នោះបានន័យថា មានការឆ្នៃប្រឌិតជាច្រើន ត្រូវបានខ្ជះខ្ជាយចោល។ ទោះបីអ្នកមិនចាត់ទុកខ្លួនឯង ជាអ្នកច្នៃប្រឌិតក៏ដោយ អ្នកមានផ្នែកច្នៃប្រឌិតមួយ។ មនុស្សទាំងអស់គឹសុទ្ធតែមានដូចគ្នា។ ដូច្នេះ តើមានអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនវាឱ្យខ្ពស់បំផុត? មែនហើយ មានរឿងបីយ៉ាង ជាពិសេស។

ទីមួយប ង្ខំឱ្យមានការសម្របខ្លួន។ នៅពេលនិយាយអំពី ការអភិវឌ្ឍផ្នែកនៃខួរក្បាល ដែលទទួលខុសត្រូវចំពោះការច្នៃប្រឌិត រឿងមួយដែលពិតជាអាចបង្កើនល្បឿនបានគឺ ការធ្វើរឿងដែលមិនធ្លាប់ស្គាល់។ នេះគឺដូចជាប្រភេទ នៃការបញ្ឆេះម៉ាស៊ីនម៉ូតូ ដើម្បីចាប់ផ្តើមការច្នៃប្រឌិតរបស់អ្នក ឱ្យមានសកម្មភាព។ អ្នកមានទេពកោសល្យដ៏អស្ចារ្យមួយចំនួន នៅក្នុងប្រវត្តិសាស្ត្រ បានយល់ពីរឿងនេះដោយមិនបាច់គិត ហើយបានប្រកាន់យកទម្លាប់ប្លែកៗ ដើម្បីជួយពួកគេបង្កើតអ្វីថ្មី។ ជាក់ស្តែង​ បេនចាមីន ហ្វ្រង់ស្វ័រគ្លីន (Benjamin Franklin) គិតថាគាត់មានផលិតភាពបំផុត នៅពេលគាត់ស្រាតខោអាវ និងរងារ! ហើយអ្នកនិពន្ធ អាយហ្គ័រ ស្ត្រាវីនស្គី (Igor Stravinsky) ដាំក្បាលចុះក្រោម រយៈពេល ១៥ នាទីរៀងរាល់ព្រឹក។

រឿងបន្ទាប់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះគឺ ការមើលឃើញក្នុងចិត្តគឺសំខាន់ណាស់។ នៅពេលដែលអ្នក អាចប្រមើលមើលគោលដៅ ចុងក្រោយរបស់អ្នក ផ្លូវសរសៃប្រសាទខួរក្បាលរបស់អ្នក នឹងបញ្ចេញពន្លឺឡើងដូចជាអ្នក កំពុងធ្វើរឿងនោះអញ្ចឹងដែរ។ ដូច្នេះនៅពេលអ្នកស្រមៃថា ខ្លួនអ្នកកំពុងថ្លែងសុន្ទរកថាដ៏ស្វាហាប់ ឬឈ្នះរង្វាន់ផ្នែកបុគ្គលឹកឆ្នើម អ្នកដើរដល់ពាក់កណ្តាលហើយ! ការស្រមៃមើលឃើញក្នុងចិត្ត ជួយខួរក្បាលរបស់អ្នក រៀបចំខ្លួនសម្រាប់ការងារ ដែលអ្នកត្រូវធ្វើ។

ចុងបញ្ចប់ គឺធ្វើបទបញ្ជាអារម្មណ៍។ ជាមួយនឹងការរំញោចដ៏រំជើបរំជួលជាច្រើន នៅក្នុងពិភពដ៏ទំនើបនេះ អ្នកត្រូវការភាពស្ងប់ស្ងាត់ ដើម្បីផ្តោតការច្នៃប្រឌិតរបស់អ្នក។ ដូច្នេះព្យាយាមធ្វើអ្វី ដែលមានប្រសិទ្ថភាពរសម្រាប់អ្នក – ការធ្វើសមាធិ ការគិត ឬការគ្រប់គ្រងស្ត្រេស។ ធ្វើអោយគំនិតរបស់អ្នកទំនេរ បន្ទាប់មកទុកផ្នែកច្នៃប្រឌិតរបស់អ្នកឱ្យ ដំណើរការយ៉ាងស្វិតស្វាញ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង