សាច់រឿងរបស់អ្នក ជួយការលក់ក្នុងអាជីវកម្មរបស់អ្នក

ថ្ងៃ អង្គារ,ខែ សីហា 2020 ម៉ោង 12:06 pm | ចំណេះដឹង | ដោយ៖ ដារា
សាច់រឿងរបស់អ្នក ជួយការលក់ក្នុងអាជីវកម្មរបស់អ្នក

“កាលពីយូរលង់ណាស់មកហើយ” គឺជាពាក្យសាមញ្ញមួយឃ្លា ដែលនាំមកវិញនូវ ការចងចាំពីកុមារភាព ក្នុងការស្តាប់រឿងនិទាននានា អំពីចៅមានប់ ឬសត្វទន្សាយ ឬសត្វចចក។ និទានរឿង គឺជាមន្តអាគមដ៏មានឥទ្ធិពល ហើយមនុស្សពេញវ័យ គេចមិនផុតីវេទមន្តនេះដែរ។

តើអ្នកមានការងឿងឆ្ងល់ថា ការនិទានរឿងពិតាមានផលចំណេញឬអត់ មែនទេ? បើអញ្ចឹងមករកមើលប្រាក់ចំណេញ នៃខ្សែភាពយន្តចុងក្រោយបង្អស់របស់ Marvel ឬពពួករឿងរបស់ J.K.Rowling ។ រឿងនិទាន​ ញ៉ាំងអោយគេទិញ ហើយនៅពេលអ្នកលក់អោយអតិថិជនថ្មី នៅក្នុងអាជីវកម្មអ្នក អ្វីដែលអ្នកកំពុងលក់នោះ គឺជាសាច់រឿងរបស់អ្នក។

ឧទាហរណ៍ សែលហ្វ្រ៊ីច (Selfridges) វាជាហាងមួយ នៅចក្រភពអង់គ្លេស ដែលមានសាលម្ហូបអាហារដ៏ពេញនិយម ហើយអាជីវកម្មម្ហូបអាហារខ្នាតតូចជាច្រើន បានសុបិនចង់ដាក់ម្ហូបអាហារនៅទីនោះ។ ប៉ុន្តែហេតុអ្វីបានមុខម្ហូបសាឡាត់តាមហាងខ្លះ ត្រូវបានគេដាក់ចូល ហើយហាងផ្សេងទៀតមិនបានដាក់? មែនហើយ រសជាតិ រូបរាង និងភ័ស្តុតាងសុទ្ធសឹងតែបានចូលរួមចំណេក។ ប៉ុន្តែយោងទៅតាមសមាជិក ក្រុមទិញម្ហូបអាហាររបស់ហាង កត្តាសម្រេចចិត្ត គឺជាសាច់រឿងនៅពីក្រោយម្ហូបអាហារទាំងនោះ។ដូច្នេះ តើសាច់រឿងជំនួញរបស់អ្នកគឺជាអ្វី?

និយាយឱ្យខ្លី វាប្រាប់ពិភពលោកថា អ្នកមកពីណា អ្នកជានរណា ហើយអ្នកធ្វើអ្វី។ វារួមបញ្ចូលការបំផុសគំនិត បញ្ហាប្រឈម ជោគជ័យ និងក្តីសង្ឃឹមរបស់អ្នក សម្រាប់អាជីវកម្មរបស់អ្នក។ ពិចារណាថា ផ្នែកខ្លះនៃរឿងរបស់អ្នក ដែលអ្នកចង់ចែករំលែក ជាមួយអតិថិជនរបស់អ្នក។ ហើយបន្ទាប់មក កែកុនធាតុរឿងទាំងនោះ ទៅជានិទានកថា។ សាច់រឿងមិនចាំបាច់វែងទេ ប៉ុន្តែវាគួរតែមាភាពពិតប្រាកដ។ ហើយត្រូវប្រាកដថា ទីផ្សាររបស់អ្នក ឆ្លុះបញ្ចាំងពីរឿងរបស់អ្នក។ ឧបមាថា អ្នកជាជាងកាត់សក់។ គ្រប់ជាងកាត់សក់នៅតាមផ្លូវ អាចកាត់សក់ទាន់សម័យ និងធ្វើម៉ូតសក់ផ្សេងៗបាន។ ប៉ុន្តែមានតែអ្នកទេ ដែលអាចលក់សាច់រឿងរបស់អ្នកបាន។ ប្រហែលជាការបំផុសគំនិត សម្រាប់ហាងកាត់សក់មួយនេះ បានមកដោយសារកាលវ័យជំទង់ អ្នកចូលចិត្តលេងម៉ូតសក់ប្លែកៗ។ នោះហើយជាសាច់រឿងរបស់អ្នក។ នោះហើយជាអ្វី ដែលគួរតែតែដាក់អោយចំកណ្តាល លើគេហទំព័រ និងបណ្តាញសង្គមរបស់អ្នក មិនមែនតារាងតំលៃឬខ្លឹមសាររូបមន្តទេ។

រឿងជំនួញរបស់អ្នក មិនគួរផ្តោតលើអតិថិជនទេ។ វាមានសារៈសំខាន់ដូចគ្នា ដែលអ្នកបន្តចាប់ចិត្ត ជាមួយសាច់រឿងរបស់អ្នក។ វាជួយឱ្យអ្នកចងចាំនូវអ្វី ដែលធ្វើឱ្យអ្នកពិសេស និងគាំទ្រអ្នក ស្របពេលដែលអ្នក បង្កើតអត្តសញ្ញាណម៉ាក ដែលជាប់ទាក់ទងគ្នា។

មានមធ្យោបាយច្រើននយ៉ាងដែលអ្នក ក្នុងនាមជាម្ចាស់អាជីវកម្ម អាចធ្វើការទៅវិញទៅមក ជាមួយរឿងរបស់អ្នក។ ប្រហែលជាអាជីវកម្ម លក់របស់របរជប៉ុនអ្នក ត្រូវបានបំផុសគំនិតដោយ ការទៅរស់នៅជប៉ុនយូរឆ្នាំ។ ហេតុអ្វីមិនតុបតែងការិយាល័យរបស់អ្នក ជាមួយគ្រឿងសង្ហារឹមជប៉ុនប្លែកៗ? ឬក៏ពេលជប់លៀងនាៗនៅការិយាល័យ មានម្ហូបបែជប៉ុនជាច្រើនមុខ គួរអោយឆ្ងាញ់ពិសារ។

រក្សារឿងព្រេងនិទានរបស់អ្នក ឱ្យច្បាស់លាស់ ហើយរឿងរ៉ាវអំពីជំនួញតូចរបស់អ្នក ប្រាកដជាមានក្តីបញ្ចប់ ប្រកបដោយភាពរីករាយជាមិនខាន។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង