សម្រាប់អតិថិជន អ្នកត្រូវព្យាយាមធ្វើរឿងនេះ

ថ្ងៃ ពុធ,ខែ សីហា 2020 ម៉ោង 8:54 am | ចំណេះដឹង | ដោយ៖ ដារា
សម្រាប់អតិថិជន អ្នកត្រូវព្យាយាមធ្វើរឿងនេះ

ពេលអ្នកកំពុងតែមាន ស្នេហាថ្មីថ្មោង អ្នកនឹងធ្វើអ្វីក៏ដោយ ដើម្បីយកឈ្នះក្តីស្រលាញ់ មានទាំង ផ្កា សូកូឡា  ការដូរ និងអាហារក្រោមភ្លើងទានបែបរ៉ូមេនទិចជាដើម។ បីបួនឆ្នាំកន្លងទៅ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ទង្វើបែបរ៉ូមេនទិចរបស់អ្នក អាចត្រូវបានជំនួសដោយទម្លាប់។ វាត្រូវការ ការខំប្រឹងប្រែងដើម្បីធានាថា ទំនាក់ទំនងស្នេហា នៅតែមានតម្លៃជាទីគាប់ចិត្ត។ កិច្ចបែបនេះ ក៏ប្រើប្រាស់ចំពោះ ទំនាក់ទំនងរវាងអ្នក និងអតិថិជនរបស់អ្នកផងដែរ

ដូច្នេះតើអ្នកអាចធ្វើយ៉ាងណា ឱ្យអតិថិជនរីករាយ? កុំអោយអតិថិជនមុនៗ របស់អ្នកស្រពាប់ស្រពោណ ខណៈពេលដែលអ្នកព្យាយាមឈ្នះចិត្តអតិថិជនថ្មី។ ផ្ទុយទៅវិញ ស្វែងរកមតិយោបល់ ពីអតិថិជនរាប់ឆ្នាំទាំងនោះ បន្ទាប់ពីគ្រប់គម្រោងទាំងអស់។ ហើយប្រសិនបើពួកគេ ស្នើឱ្យមានការកែលម្អ សូមធ្វើតាមគំនិតរបស់ពួកគេ។ ហើយត្រូវមានមតិឆ្លើយតប ផ្តល់ទៅពួកគេវិញអោយច្រើនផងដែរ ទោះបីវាគ្រាន់តែជាសំដីនិយាយថា អ្នករីករាយដែលបានធ្វើការជាមួយពួកគេ។

ម៉្យាងវិញទៀត អ្នកមិនគួរដុតដៃដុតជើង សម្រាប់អតិថិជនរបស់អ្នកពេកឡើយ។ ព្យាយាសំដៅចង់បាន ទំនាក់ទំនងដែលមានតុល្យភាព។ សូមបដិសេធនូវសំណើរប្លែកៗ និងផ្តល់ការរិះគន់ ចំពោះចំណុចណាដែលអ្នកគិតថាចាំបាច់។ ត្រូវចងចាំថា​ ពួកគេបានជួលអ្នក មិនមែនជួលខ្ញុំបម្រើនោះទេ!

អ្នកអាចមានការប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសក្រុមហ៊ុន ដែលអ្នកធ្វើការអោយ។ ដូច្នេះអ្នកក៏ត្រូវប្រាកដថា អ្នកជ្រើសរើស អ្នកទាក់ទងនៅក្នុងក្រុមហ៊ុននីមួយៗ ដោយយកចិត្តទុកដាក់ផងដែរ។ វាជារឿងល្អបំផុត ក្នុងការធ្វើការដោយផ្ទាល់ ជាមួយអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន។ នៅពេលដែលអ្នកទាក់ទងជាមួយអ្នក តែងតែត្រូវការ ការយល់ព្រមពីអ្នកណាម្នាក់ សម្រាប់គំនិត និងថវិកាផ្សេងៗ វាអាចធ្វើឱ្យខាតពេលវេលា និងខកខានផែនការរបស់អ្នក។

សូមចាំថា ធំមិនតែងតែល្អទេ។ អាជីវកម្មខ្នាតតូចជាច្រើន សុបិន្តចង់បានអតិថិជនធំៗដែលមានកេរ្តិ៍ឈ្មោះ ប៉ុន្តែសូមេត្តាប្រុងប្រយ័ត្ន។ នៅពេលក្រុមហ៊ុនធំ ធ្វើការជាមួយអាជីវកម្មខ្នាតតូច ពួកគេមានទំនោរ សំញ៉ែងភាពធំរបស់គេមកធ្វើការ។ ត្រូវប្រាកដថា លក្ខខណ្ឌនៃកិច្ចសន្យារបស់អ្នក គឺត្រឹមត្រូវ។ នេះជាករណីកើតឡើងញឹកញាប់ ប្រសិនបើកិច្ចសន្យារបស់ពួកគេ ពោរពេញទៅដោយពាក្យពិបាកយល់ទាក់ទងនឹងច្បាប់ សូមប្រឹក្សា ឬប្រគល់អោយមេធាវី មុនពេលអ្នក ចុះហត្ថលេខាលើអ្វីមួយ។

ចុងបញ្ចប់ កុំបង្ខំអោយមានការចាប់ចិត្តពីអតិថិជន ប្រសិនបើពួកគេមិនមាននោះ។ អ្នកមិនណាត់ជួប អ្នកណាម្នាក់ច្រើនទេ ប្រសិនបើអ្នកមិនមាន ភាពស៊ីចង្វាក់ជាមួយពួកគេ។ រឿងនេះក៏ដូចគ្នា ចំពោះអតិថិជនរបស់អ្នកដែរគឹ ប្រសិនបើអ្នកមិនរំភើបក្នុងការ ធ្វើការងារជាមួយពួកគេទេ អញ្ចឹងទេអ្នកកុំធ្វើវាអី!

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង