គន្លឹះក្នុងការ សម្រកទម្ងន់យ៉ាងឆាប់រហ័ស ហើយរៀងតរាប

ថ្ងៃ ពុធ,ខែ សីហា 2020 ម៉ោង 9:03 am | សុខភាពនិងសម្រស់ | ដោយ៖ ដារា
គន្លឹះក្នុងការ សម្រកទម្ងន់យ៉ាងឆាប់រហ័ស ហើយរៀងតរាប

ម៉េចក៏មនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក ហាក់ដូចជាញ៉ាំច្រើនជាងអ្នក ហើយនៅតែរាងស្គមជាង? តើពួកគេធ្វើអ្វីដែលត្រឹមត្រូវ ដែលអ្នកមិនបានធ្វើ? ប្រសិនបើអ្នកបរិភោគអ្វីដែលជា របបអាហារពេញនិយម និងប្រព័ន្ធផ្សព្វផ្សាយ កំពុងបង្ហាញប្រាប់ អ្នកអាចគិតថា បញ្ហាជាមួយទម្ងន់ និងសុខភាពរបស់អ្នក គឺជាកំហុសរបស់អ្នក។

គួរឱ្យស្តាយ អ្នកដែលលើសទម្ងន់ តែងតែទទួលបានសារសង្គមថា ពួកគេធ្វើខុស។ គេប្រាប់ថា៖ អ្នកញ៉ាំច្រើនពេក! អ្នកមិនបានហាត់ប្រាណគ្រប់គ្រាន់ទេ! អ្នកមិនបានព្យាយាមគ្រប់គ្រាន់ទេ!ប៉ុន្តែអ្នកត្រូវបានគេនាំ ឱ្យជឿលើពាក្យកុហកហើយ។ មនុស្សដែលស្គមពីធម្មជាតិ មិនមានវិន័យក្នុងការញ៉ាំច្រើនជាងអ្នក ហើយក៏មិនបរិភោគតិចជាងអ្នកដែរ។ គុណសម្បត្តិរបស់ពួកគេគឺ មិនមែនមានការអាចគ្រប់គ្រងចិត្ត មិនញ៉ាំច្រើននោះទេ តែវាជាការរំលាយអាហាររបស់ពួកគេ។

សារសំខាន់នៅទីនេះគឺ៖ គន្លឹះក្នុងការសម្រកទម្ងន់ យ៉ាងឆាប់រហ័សនិងមាននិរន្តរភាព គឺជាការរំលាយអាហារដែលមានសុខភាពល្អ។

ការរំលាយអាហារនេះ តាមពិតវាសាមញ្ញណាស់។ ការរំលាយអាហារ គ្រាន់តែសំដៅទៅលើរបៀប ដែលរាងកាយរបស់អ្នកឆ្លើយតប ចំពោះឥន្ធនៈដែលបានបញ្ចូល​ ដែលសំដៅទៅលើ ប្រភពកាឡូរីសំខាន់របស់អ្នកដូចជា ខ្លាញ់និងកាបូអ៊ីដ្រាត។

នៅពេលការរំលាយអាហាររបស់អ្នក មានសុខភាពល្អ ឥន្ធនៈចូលក៏ត្រូវបានដុតភ្លាមៗសម្រាប់ថាមពល ឬវាត្រូវបានគេដាក់ចូលទៅក្នុងស្តុកក្នុងរយៈពេលខ្លី ដើម្បីប្រើនៅពេលក្រោយ។ ការរំលាយអាហាររបស់យើង មានប្រយោជន៍គួរឱ្យកត់សម្គាល់ ព្រោះយើងមិនដែលប្រើប្រាស់ បរិមាណឥន្ធនៈត្រឹមត្រូវឥតខ្ចោះ ទោះជាពេលណាក៏ដោយ។ តាមរយៈការផ្ទុកឥន្ធនៈលើសនៅពេលបាយ ហើយដុតវាពេលក្រោយ ការរំលាយអាហាររបស់យើង ធ្វើបញ្ចេញថាមពលចេញ យ៉ាងរលូនពេញមួយថ្ងៃ។

នៅពេលការរំលាយអាហាររបស់អ្នក ដំណើរការមិនបានល្អ រាងកាយរបស់អ្នក មិនអាចប្រើប្រាស់ឥន្ធនៈចូលសម្រាប់ថាមពលបានឡើយ ហើយត្រូវបង្ខំដាក់វាទុកក្នុងស្តុក សម្រាប់រយៈពេលយូរ។ នោះមានន័យថា អ្នកនឹងឡើងទំងន់ ប៉ុន្តែវាក៏មានន័យថា អ្នកនឹងទទួលរងនូវ ការអស់កម្លាំងរ៉ាំរ៉ៃ និងជំងឺសុខភាពដទៃទៀត ដោយសារតែរាងកាយរបស់អ្នក មិនទទួលបានថាមពល ពីឥន្ធនៈដែលអ្នកញ៉ាំ។

នោះហើយជាមូលហេតុ ដែលរបបអាហារដែលផ្តោតតែលើ ការកម្រិតបរិមាណកាឡូរី មិនបានដោះស្រាយបញ្ហាស្នូលនោះទេ គឺវិធីដែលរាងកាយរបស់អ្នក ដោះស្រាយជាមួយកាឡូរីទាំងនោះ។ វាមិនមានបញ្ហាទេ នៅពេលអ្នកញ៉ាំរបបអាហារ មានកាឡូរីខ្ពស់ ប្រសិនបើរាងកាយរបស់អ្នក អាចរំលាយវាភាគច្រើនសម្រាប់ថាមពល។ ប៉ុន្តែតើអ្នកអាចធ្វើអ្វីខ្លះអំពីការរំលាយអាហាររបស់អ្នក? អ្នកកើតមក មានការរំលាយអាហារល្អ រឺអាក្រក់ មែនទេ?

មិនមែនទេ! នេះគឺជារឿងមិនពិតមួយទៀត អំពីការសម្រកទម្ងន់។ តាមពិតការរំលាយអាហាររបស់អ្នក មិននៅដដែលរហូតទេ ហើយមានជំហានងាយៗ មួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីលើកទឹកចិត្តវា ឱ្យកាន់តែសកម្មឡើងវិញ។

ចម្លើយពិតប្រាកដមិនមែនជា របបអាហារ បង្អត់បាយព្រឹកល្ងាចនោះទេ។ ចម្លើយគឺនៅក្នុងថ្លើម។ ដើម្បីយល់ពីមូលហេតុនេះ យើងនឹងពិនិត្យមើល ឱ្យបានដិតដល់លើសរីរាង្គដ៏អស្ចារ្យនេះ នៅក្នុងអត្ថបទបន្ទាប់។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង