ដែលឃើញទឹកកក ចេះហូរឈាមដែរឬទេ?

ថ្ងៃ ព្រហស្បតិ៍,ខែ សីហា 2020 ម៉ោង 10:47 am | ប្លែកៗ | ដោយ៖ ដារា
ដែលឃើញទឹកកក ចេះហូរឈាមដែរឬទេ?

ទឹកកកមានអ្វីអស្ចារ្យ ក្រៅពីត្រជាក់ហើយធ្វើអោយ ភេសជ្ជៈរបស់អ្នក ឆ្ងាញ់ពិសាក្រោមកំដៅថ្ងៃ។ ប៉ុន្តែតើអ្នកមានដែលគិតថា​ តើអាចមានទឹកក្រហមដូចឈាម ហូរចេញពីទឹកកកដែរឬទេ? ត្រូវហើយវាច្បាស់ជាមាន តែអ្នកប្រហែលជាមិនដឹងថា វាមាននៅឯណានោះទេ។

ជារឿងងាយស្រួលទេ រឿងដែលកើតឡើងទាកទងនឹង ទឹកកកបែបនេះ ច្បាស់ជាអាចរកឃើញនៅ តំបន់ដែលសំបូរទៅដោយទឹកកកហើយ។ មិនមែនរោងផលិតទឹកកទេ ទីតាំងដែលយើងនិយាយនៅពេលនេះ គឺនៅទ្វី អង់តាកទិច។ អង់តាទិច ច្បាស់ជាល្បីដោយសារតែវា គ្របដណ្តប់ដោយទឹកកក ហើយសំបូរទៅដោយសត្វ ផិនឃ្វីន។ នៅទ្វីបអង់តាកទិចនេះ មានទីតាំងមួយឈ្មោះថា ជ្រោះឈាម (Blood Fall)។ អ្នកច្បាស់ជាដឹងហើយថា ហេតុអ្វីបានជាវាមាន ឈ្មោះបែបនេះ។

ប្រសិនបើអ្នកទៅទីនោះ ចំឱកាសល្អ អ្នកច្បាស់ជាបានឃើញ ទស្សនីយភាពដ៏ពិសេស នៅជ្រោះឈាមនោះ។ អ្នកនឹងបានឃើញទឹកពណ៌ក្រហម ហូរចេញពីទឹកកកមក ដែលមើលទៅហាក់ដូចជា ទឹកកកកំពុងតែហូរឈាមអញ្ចឹង។បើគិតទៅ ទឹកមិនអាចមានពណ៍ក្រហមទេ បើគ្មានលាយពណ៌អ្វីនោះ។ តែរឿងនេះកើតឡើង ដោយសារតែទឹកប្រៃ ត្រូវបានផ្សំជាមួយ សារធាតុដែកលាយ អុកស៊ីសែន ដែលជារឿងធម្មជាតិដែល កើតឡើងតែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក៏ដោយ វាជារឿងចំលែកមួយដែលកើតឡើង ហើយមនុស្សយើងបានឃើញ។

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង