តើជនជាតិរ៉ូមាំង ជំនាន់មុន ប្រើអ្វីដុសធ្មេញ?

ថ្ងៃ ព្រហស្បតិ៍,ខែ សីហា 2020 ម៉ោង 10:52 am | ប្លែកៗ | ដោយ៖ ដារា
តើជនជាតិរ៉ូមាំង ជំនាន់មុន ប្រើអ្វីដុសធ្មេញ?

មានរបស់ជាច្រើន ដែលយើងប្រើក្នុងសម័យនេះ ជាទូទៅ។ អ្វីដែលយើខ្វះមិនបាន ច្បាស់ជាអ្វីៗដែលយើងប្រើ សម្រាប់សំអាតខ្លួនប្រាណ សក់ និងធ្មេញជាដើម។ តើអ្នកមានដែលឆ្ងល់ទេថា ចុះមនុស្សសម័យមុន ប្រើអ្វីទៅ សម្រាប់ការអនាម័យ ផ្ទាល់ខ្លួនរបស់គេ? វាច្បាស់ជាមិនដូចសម័យឥលូវនោះទេ។

ពេលនេះយើងនិយាយពី ប្រជាជនរ៉ូម៉ាំង។ បើគិតទៅនៅសម័យនោះ សង្គមរ៉ូម៉ាំងជាសង្គមដែល រីកចម្រើនមួយ។ ហើយបើនិយាយពី​ អនាម័យផ្ទាល់ខ្លួនរបស់គេ ក៏រីកចម្រើននោះដែរ។ តែមានផ្នែកមួយ នៃអនាម័យនោះ ដែលនឹងធ្វើអោយអ្នក ងឿងឆ្ងល់ថា ពិតជាមែនឬមិនមែន។ មែនហើយ ដើម្បីតែរឿងអនាម័យនេះ គេធ្វើការដុសធ្មេញ ជាមួយនឹងវត្ថុម្យ៉ាង ដែលអ្នកនឹកស្មានមិនដល់។

សម័យមុន គឺមានសង្គមខ្លះ ប្រើធ្យូង ដើម្បីដុសធ្មេញ។ ហើយមកដល់សម័យបច្ចុប្បន្ន វាក៏នៅតែអាចប្រើការបានដែរ។ បើគិតទៅ គឺមិនសូវចម្លែកអ្វីនោះទេ។ តែចំពោះសង្គមរ៉ូម៉ាំងវិញ គឹមិនបាចប្រើធ្យូង ដើម្បីដុសធ្មេញ ដូចគេផ្សេងនោះទេ។ អ្វីដែលគេប្រើ សម្រាប់សំអាតធ្មេញនោះគឺ ទឹកនោម។ អ្នកច្បាស់ជាគិតថា មិនដែលអ្នកណា ដើម្បីតែការសំអាតសោះ សុខចិត្តយកទឹកនោមដាក់ចូលមាត់! តែពួកគេបាននិយាយថា ការប្រើទឹកនោមសម្រាប់សំអាត គឺមានប្រសិទ្ធិភាព ខ្លាងណាស់។

អ្នកបានត្រឹមយកពាក្យខាងលើ ដើម្បីបញ្ជាក់ថាពិត ឬមិនពិត។ ឬមួយក៏អ្នកមានបំណង ចង់សាកល្បងដើម្បីអោយដឹងថា ទឹកនោមពិតជាអាច សំអាតធ្មេញបាន ឬមិនបាននោះ?

ដកស្រង់ពី៖ Kakvei

អត្តបទស្រដៀង